ការជួបជុំគ្រួសារ
២៩ឆ្នាំកន្លងមក ការប្រារព្វពិធីការជួបជុំក្នុងជីវិតក្នុងទីក្រុង យើងបាននាំសមាជិកនៃគ្រួសារពិសេសមក។ ពិធីជួបជុំបានរួបរួមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងបុគ្គលិកពីមន្ទីរពេទ្យនៃសេចក្តីរំលឹកសំរាប់កុមារ ជាមួយនឹងអតីតអ្នកជំងឺពីអង្គភាពថែរក្សាល្អិតល្អន់ តាមប្រពន្ធ័ទំនើប។ ខ្លះជាក្មេងក្នុងកៅអីរុញ ហើយខ្លះជាក្មេងជំទង់។ ឪពុកម្តាយពួកគេមកជាមួយ ដើម្បីនិយាយអរគុណទៅអ្នកដែលបានសង្គ្រោះជីវិតកូនគេ និងបានផ្តល់ឱកាសលើកទីពីរ។
អត្ថបទកាសែតមួយ បានដកស្រង់ការឆ្លើយតបចេញពីចិត្តរបស់វេជ្ជបណ្ឌិត ប៉ុប ឃីលីថា ទាំងខាងវិជ្ជាជីវៈ និងផ្ទាល់ខ្លួន សំរាប់បុគ្គលិកទាំងអស់ នេះធ្វើជាហេតុដែលពួកគេធ្វើការនេះ។ ខ្ញុំឆ្ងល់ថាតើនៅស្ថានសួគ៌នឹងមានពេលជាច្រើនដែលអ្នកថែរក្សាខាងឯព្រលឹងវិញ្ញាណ និងអ្នកដែលគេបានជួយ “ទារកក្នុងព្រះគ្រីស្ទ” នឹងរួបរួមគ្នាចែករំលែករឿង និង លើកតម្កើងព្រះ។
គម្ពីរសញ្ញាថ្មីបានពណ៌នាពីរបៀបដែលលោកប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ ធ្វើការក្នុងចំណោមអ្នកជឿថ្មីក្នុងទីក្រុងថែស្សាឡូនិច ដោយស្លូតបូតវិញ “ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សា២:៧) និងដោយការទូន្មាន និងកំសាន្តចិត្តផង ដូចជាឪពុកនឹងកូន(ខ.១១) ការជួយដល់អ្នកជឿថ្មីនៅដំណាក់កាល សំខាន់ក្នុងជំនឿជាការបញ្ចោញកំលាំងនៃសេចក្តីស្រឡាញ់ដែលនឹងបណ្តាលឲ្យមានអំណរនៅឯការជួបជុំគ្រួសារនៅស្ថានសួគ៌។ —David McCasland
ការប្រឆាំងនឹងឈើឆ្កាង
ករណីតុលាការអាមេរិកថ្មីៗមួយផ្តោតលើថា តើនិមិត្តសញ្ញាសាសនា គឺឈើឆ្កាង គួរអនុញ្ញាតឲ្យមានលើដីសាធារណទេ។ លោក ម៉ាក សែមិន Mark Sheman អ្នកកាសែតម្នាក់បានរាយណ៍ការលើបញ្ហានះ ដោយនិយាយថា ទោះបីជា ឈើឆ្កាងក្នុងសំណួរបានសង់ឡើងក្នុងឆ្នាំ១៩៣៤ ជាទីរំលឹកដល់ទាហានដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រុមទាហ៊ានជើងចាស់មួយដែលប្រឆាំងនឹងវា បានហៅឈើឆ្កាងថាជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច ហើយមិនមែនជានិមិត្តសញ្ញានៃសាសនាផ្សេងទៀត។ ឈើឆ្កាងតែងតែត្រូវគេប្រជែងប្រឆាំង។ នៅក្នុងសតវត្សទីមួយ សាវកប៉ូលបាននិយាយថាឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ។
ប្រាជ្ញា និងព្រះចេស្តានៃព្រះអម្ចាស់ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នា ដែលកំពុងតែបានសង្គ្រោះវិញ(១កូរិន១:១៧-១៨) ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងឃើញឈើឆា្កងជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច។ វាជាភស្តុតាងនៃអំណាចព្រះ ដើម្បីឲ្យយើងមានសេរីភាពពីការសង្កត់សង្កិនពីអំណាចបាប។ នៅក្នុងសង្គមដែលមានភាពផ្សេងគ្នានិងពហុនិយម ការប្រជែងប្រឆាំងលើនិមិត្តសញ្ញាសាសនានឹងបន្តមាន។ តុលាការនឹងសំរេចថាតើឈើឆ្កាងគួរតែតាំងលើទ្រព្យសាធារណឬទេ។ ក៏ប៉ុន្តែការតាំងបង្ហាញអំណាចនៃឈើឆ្កាងនឹងត្រូវសំរេចនៅក្នុងចិត្តយើង។ —David McCasland
គិតលេខសារជាថ្មី
នៅតាមផ្លូវ ពេលធ្វើដំណើរកម្សាន្តជាមួយមិត្តសំឡាញ់ យើងប្រើជីភីអេសដើម្បីប្រាប់ផ្លូវពេលបើកបររថយន្ត។ បន្ទាប់ពីចូលដល់គោលដៅ ហើយនៅលើអេក្រង់មានសម្លេងប្រាប់យើងពីផ្លូវត្រូវទៅ ទៅពេលណា និងត្រូវបត់នៅកន្លែងណា។ នៅពេលបើកចេញពីផ្លូវ មិនថាមានគ្រោះថ្នាក់ ឬ មានគម្រោងទុកជាមុន មានសម្លេងប្រាប់យើងថា៖ «គិតលេខសារជាថ្មី»។ រួចសម្លេងនោះប្រាប់ផ្លូវយើងត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ។
បទគម្ពីរ២ធីម៉ូថេ ៣:១៦ ពិពណ៌នាអំពីប្រព័ន្ធប្រាប់ទិសខាងវិញ្ញាណសម្រាប់ដំណើរជីវិតយើងម្នាក់ៗ។«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលអោយតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំព្ញកអោយដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត»។ ការបង្រៀនប្រាប់យើងថា ផ្លូវណាត្រូវទៅ ការរំព្ញកអោយដឹងខ្លួនប្រាប់យើង ពេលណាយើងធ្វើដំណើរចេញពីផ្លូវ ការប្រដៅដំរង់ប្រាប់យើង អោយត្រឡប់មករកផ្លូវត្រូវវិញ ហើយការបង្ហាត់ខាងឯសេចក្តីសុចរិតប្រាប់យើងអោយនៅជាប់ក្នុងផ្លូវរបស់ព្រះជាម្ចាស់។ កំហុស និងជម្រើសផ្សេងៗបង្វែរយើងចេញពីផ្លូវរបស់ព្រះអម្ចាស់។ តែបរាជ័យកម្រធ្វើអោយយើងស្លាប់ណាស់ ហើយការសម្រេចចិត្តជម្រើសចុងក្រោយ។ ខណៈណាយើងផ្លាស់ប្តូរទិសដៅរបស់ខ្លួន នោះព្រះវិញ្ញាណបរិសុទ្ធគិតលេខសារជាថ្មី ហើយជំរុញយើងអោយត្រឡប់ទៅផ្លូវព្រះបិតាវិញ។
បើយើងរសាត់អណ្តែតចេញពីទិសដៅរបស់ព្រះជាម្ចាស់ គ្មានពេលណាល្អជាងនេះទេ ចូរស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ ហើយត្រឡប់មករកផ្លូវព្រះអម្ចាស់វិញចុះ ។ David McCasland
យើងបានសង្រ្គោះហើយ
ក្រោយពីការរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញប្រទេសហៃទី បានបញ្ចប់កាលពីខែមករាឆ្នាំ២០១០ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងចំនួនមនុស្សបាត់បង់ជីវិត ត្រូវបានស្តែងចេញពីការទាញមនុស្សទាំងរស់ ពីកំទេចថ្ម ទោះបីជាអ្វីៗហាក់បីដូចជាគ្មានសង្ឃឹមក្តី។ ជំនួយលាយនឹងទឹកភ្នែកបានសម្តែងពីការដឹងគុណយ៉ាងជ្រាលជ្រៅ អស់អ្នកដែលធ្វើការ២៤ម៉ោង ទោះជាត្រូវប្រថុយជីវិតខ្លួនឯងក៏ដោយ គឺធ្វើយ៉ាងណាផ្តល់ឱកាស អោយអ្នកដទៃមានឱកាសរស់រានមានជីវិត។
តើអ្នកគិតយ៉ាងណា បើវាកើតឡើងចំពោះរូបអ្នកផ្ទាល់? តើមានគេធ្លាប់ជួយសង្រ្គោះអ្នកដែរឬទេ? នៅក្នុងគម្ពីរកូល៉ុស ជំពូក១ លោកប៉ូលបានសរសេរទៅកាន់អ្នកជឿព្រះយេស៊ូគ្រិស្ត ហើយពួកគេរស់នៅដោយបង្ហាញពីភ័ស្តុតាងនៃជំនឿរបស់ពួកគេ។ គាត់បានអធិស្ឋានអោយពួកគេស្គាល់បំណងព្រះហប្ញទ័យព្រះជាម្ចាស់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ បន្ទាប់មកលោកប៉ូលបានប្រើរូបភាពដ៏មានអំណាចមួយក្នុងការពិព៌ណនានូវអ្វី ដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេ «ទ្រង់បានប្រោសយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់។ យើងរាល់គ្នាបានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូល៉ុស ១:១៣-១៤)។
ដោយសារលោហិតព្រះគ្រិស្ត យើងបានសង្រ្គោះ! ទ្រង់បានរំដោះយើងពីគ្រោះថ្នាក់ ដាក់យើងនៅកន្លែងមានសុវត្ថិភាព រំដោះពីអំណាចអារក្ស ស្ថិតក្រោមអំណាចទ្រង់វិញ និង ពីសេចក្តីស្លាប់នំាទៅរកជីវិត។ បើមនុស្សទាំងអស់គិតពីសេចក្តីសង្រ្គោះរបស់ទ្រង់ ពិតជាមានតម្លៃណាស់ កាលណាយើងចេះអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់ព្រះគុណ និងព្រះចេស្តាមកយើង ។ David McCasland
ពីក្នុងចេញមកក្រៅ
កំឡុងពេលសន្និសីទស្តីអំពីការបោះពុម្ពផ្សាយជាអន្តរជាតិ យុវជនបារាំងម្នាក់ពិពណ៌នាបទពិសោធន៍របស់គាត់ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយសៀវភៅ។ ស្រាប់តែមានស្រ្តីម្នាក់ចូលមក មើលសៀវភៅរបស់គាត់ បើកមើលទាំងអស់ស្រាប់តែគាត់លាន់មាត់ថា៖ «ទីបំផុតខ្ញុំរកឃើញភាពស្អាតស្អំហើយ!»។ យុវជននោះឆ្លើយតបថា៖ «ខ្ញុំសរសេរស្អាតស្អំ ព្រោះតែខ្ញុំគិតស្អាតស្អំ។ មិនមែនមកពីខ្ញុំខំប្រឹងទេ»។ អ្វីដែលគាត់បង្ហាញចេញក្នុងសៀវភៅនោះ គឺចេញមកពីខាងក្នុង ដោយមានព្រះគ្រិស្តជាស្នូលនៃជីវិតគាត់ ។
គម្ពីរយ៉ូហាន១៥កត់ត្រាមេរៀនរបស់ព្រះយេស៊ូ បង្រៀនដល់សិស្សទ្រង់ អោយនៅជាប់នឹងទ្រង់ គឺប្រៀបបានទៅនឹងជីវិតបង្កើតផលផ្លែ។ នៅក្នុងការប្រៀបធៀបដើមទំពាំងបាយជូរ និងមែករបស់វា ព្រះយេស៊ូមានបន្ទូលថា៖ «ឯអ្នករាល់គ្នាបានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់» (ខ៣)។
បើយោងតាមទស្សនវិទូព្រះគម្ពីរឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បានពន្យល់ថា ក្នុងភាសាក្រិក ពាក្យ «ស្អាត»មានន័យថា «គ្មានការលាយឡំជាមួយភាពមិនស្អាតស្អំ ល្អឥតខ្ចោះ និង គ្មានស្លាកស្នាម»។
ដួងចិត្តបរិសុទ្ធគឺជាកិច្ចការរបស់ព្រះគ្រិស្ត ហើយមានតែព្រះចេស្តាទ្រង់ប៉ុណ្ណោះ ធ្វើអោយយើងស្អាត បរិសុទ្ធ។ ជារឿយៗ យើងបរាជ័យ តែបើយើងសារភាពអំពើបាប ព្រោះទ្រង់ស្មោះត្រង់...សំអាតយើងពីគ្រប់អំពើទុច្ចរិតទំាងអស់ផង» (១យ៉ូហាន ១:៩)។ ការផ្លាស់ប្រែចេញមកពីខាងក្នុង។ ព្រះយេស៊ូបានសំអាតយើងរាល់គ្នា ដោយថ្វាយអង្គទ្រង់ជាយញ្ញបូជា និងព្រះបន្ទូល។ ពាក្យសម្តី និង កិរិយារបស់យើងចេញមកពីខាងក្នុង ជាលទ្ធផលនៃការនៅជាប់នឹងព្រះគ្រិស្ត ។ David McCasland